top of page

ការបោះពុម្ពផ្សាយ

Complete Guide to IP in Cambodia.png

កម្មសិទិ្ធបញ្ញា គឺជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតមួយរបស់ក្រុមហ៊ុននានា។ មគ្គុទេសក៍នេះផ្តល់ជាឯកសារយោងសម្រាប់មេធាវី ម្ចាស់អាជីវកម្ម និងសាធារណជន ដោយពិពណ៌នាទម្រង់កម្មសិទិ្ធបញ្ញាទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

 
ជាមួយនឹងជំពូកស្តីពីម៉ាក សិទិ្ធអ្នកនិពន្ធ  ប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  និងទម្រង់កម្មសិទិ្ធបញ្ញាផ្សេងៗទៀត   លោកអ្នកនិងអាចយល់ដឹងជាសង្ខេប និងពេញលេញអំពីកម្មសិទិ្ធបញ្ញា  ពត៌សង្ខេបថ្មីៗ ការវិភាគអំពីច្បាប់ និងបទបញ្ញត្តិ  ព្រមទាំងការអនុវត្តលើវិស័យកម្មសិទិ្ធបញ្ញានាពេលបច្ចុប្បន្នផងដែរ។

amazon-logo_black.jpg
amazon-kindle-logo-uai-258x123.png

ម៉ាក 

ម៉ាក គឺជាសញ្ញាដែលមើលឃើញអាចសំគាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវា ពីសហគ្រាសមួយទៅសហគ្រាសមួយ។

 

ការចុះបញ្ជីម៉ាកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើនៅនាយកដ្ឋានកម្មសិទិ្ធបញ្ញានៃក្រសួងពាណិជ្ជកម្ម ដែលមានសុពលភាពរយៈពេល ១០ឆ្នាំ និងអាចបន្តសារជាថ្មីបាន។

ច្បាប់ម៉ាកនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ប្រកាសនីយបត្រតក្កកម្ម

ប្រកាសនីយបត្រតក្កកម្ម​ គឺជាបណ្តុំនៃសិទិ្ធផ្តល់ជូនដល់តក្កករជាអ្នកបង្កើតថ្មី ហើយអាចយកទៅអនុវត្តន៍បានទៅលើផលិតផល និងដំណើរការផលិតកម្ម។

 

ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកាសនីយបត្រ

តក្កកម្មផ្តល់ជូនដោយនាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលមានសុពលភាពរយៈពេល ២០ឆ្នាំ។

ច្បាប់ប្រកាសនីយបត្រតក្កកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា

សិទិ្ធអ្នកនិពន្ធ

សិទិ្ធអ្នកនិពន្ធ សំដៅការពារស្នាដៃដើមដោយផ្តល់សិទិ្ធផ្តាច់មុខលើសិទិ្ធបេតិកភណ្ឌ និងសិទិ្ធសីលធម៌ជូនដល់អ្នកនិពន្ធ។ 

 

ក្នុងព្រះរាជាណាចក្រកម្ពុជា រាល់ស្នាដៃទាំងអស់អាចតម្កល់ទុកនៅនាយកដ្ឋានសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែលនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ 

ច្បាប់សិទិ្ធអ្នកនិពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា

គំនូរឧស្សាហកម្ម 

ការចុះបញ្ជីគំនូរឧស្សាហកម្ម គឺការពារលើភាពថ្មី និង រូបរាងដែលអាចមើលឃើញដោយភ្នែករបស់ផលិតផលឧស្សាហកម្ម និងសិប្បកម្ម។ 

ក្នុងព្រះរាជាណាចក្រកម្ពុជា គំនូរឧស្សាហកម្មផ្តល់ជូនដោយនាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលមានសុពលភាពរហូតដល់១៥ឆ្នាំ។

ច្បាប់គំនូរឧស្សាហកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ

ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញសំដៅដល់ឈ្មោះ ឬសញ្ញាដែលប្រើសម្រាប់កំណត់ប្រភពដើមនៃទំនិញភូមិសាស្ត្រមួយ និងជាវិញ្ញាបនបត្រសម្រាប់បញ្ជាក់អំពីគុណភាពផលិតផលដែលត្រូវបានផលិតទៅតាមវិធីសាស្រ្តជាក់លាក់ ឬ កេរ្តិ៍ឈ្មោះជាក់លាក់ចេញពីតំបន់ភូមិសាស្រ្តនោះ។

ច្បាប់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនៅក្នុងព្រះរាជាណាចក្រកម្ពុជា

bottom of page