top of page

ទម្រង់កម្មសិទិ្ធបញ្ញាផ្សេងទៀត

ជំពូកចុងក្រោយនេះរួមបញ្ចូលទាំងទិដ្ឋភាពសង្ខេប នៃទម្រង់ថ្មីនៃកម្មសិទ្ធិបញ្ញានៅកម្ពុជា ក៏ដូចជាការពិភាក្សាអំពីទស្សនវិស័យ នាពេលអនាគត។

 

គំនូរបង្ហាញនៃសៀគ្វីបង្រួម

 

សៀគ្វីបង្រួម ដែលជាទូទៅសំដៅទៅលើ​បន្ទះឈិប ឬក៏ឈិប ជាទម្រង់កម្មសិទិ្ធពិសេសមួយក្នុងព្រះរាជាណាចក្រកម្ពុជាដោយ ស្ថិតនៅក្រោមប្រកាសស្តីពីការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួមចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១១។ សៀគ្វីបង្រួមអាចធ្វើការចុះ បញ្ជីនៅនាយដ្ឋានកម្មសិទិ្ធឧស្សាហកម្មនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

​សៀគ្វីបង្រួមក្រោមប្រកាសនេះមានន័យថា គឺជាផលិតផលមួយក្នុងទម្រង់ជាផលិតផលសម្រេច ឬពាក់កណ្តាលសម្រេចដែល ក្នុងចំណោមធាតុជាច្រើន ដែលបង្កើតផលិតផលនោះដែលយ៉ាងហោយណាស់មានធាតុមួយជាធាតុសកម្ម ហើយបានបង្កើត ឡើងនូវការភ្ជាប់គ្នាទៅវិញទៅមកនៃធាតុមួយចំនួន ឬទាំងអស់ដោយរួមបញ្ចូលគ្នានៅក្នុង ឬនៅលើវត្ថុមួយបន្ទះហើយមាន គោលបំណងដំណើរការមុខងារផ្នែកអេឡិចត្រូនិច។[1]  គំនូរបង្ហាញ គឺជាការរៀបចំជាទម្រង់បីខ្នាតនៃធាតុដែលយ៉ាងហោច ណាស់មានធាតុជាធាតុសកម្ម ហើយភ្ជាប់ការទំនាក់ទំនងគ្នាទៅវិញទៅមកនៃធាតុមួយ ឬនៃធាតុមួយចំនួន ឬទាំងអស់នៃសៀ គ្វីបង្រួម ឬការរៀបចំទម្រង់បីខ្នាតនោះដែលបានរៀបចំឡើងសម្រាប់សៀគ្វីបង្រួមមានគោលបំណងសម្រាប់ផលិត។[2]

គំនូរបង្ហាញអាចទទួលការចុះបញ្ជីបាន ប្រសិនបើគំនូរបង្ហាញនោះពុំទាន់ត្រូវបានយកទៅធ្វើអាជីវកម្មតាមទ្រង់ទ្រាយពាណិជ្ជ កម្មនៅទីកន្លែងណាមួយនៅលើពិភពលោកក្នុងរយៈពេលមិនលើសពី ២(ពីរ) ឆ្នាំ។[3] គំនូរបង្ហាញនោះត្រូវមានភាពថ្មី គឺមាន ន័យថាជាលទ្ធផលនៃខិតខំប្រឹងប្រែងខាងប្រាជ្ញារបស់អ្នកបង្កើត និងដែលមិនមែនជាការងារសាមញ្ញធម្មតា។[4]

សំណុំលិខិតសម្រាប់ការស្នើសុំចុះបញ្ជីត្រូវមានដូចខាងក្រោមៈ [5]

  • ចំណងជើងសៀគ្វីបង្រួម

  • ពត៌មានស្តីអំពីការធ្វើអាជីវកម្ម

  • សិទិ្ធអាទិភាព ប្រសិនបើមាន

  • ឧបសម័្ពន្ធភ្ជាប់មានដូចជា  រូបថតតាង/គំនូរបង្ហាញ និងសេចក្តីអធិប្បាយនៃគំនូរបង្ហាញនៃសៀគ្វីបង្រួមនោះ

  • លិខិតប្រគល់សិទិ្ធប្រសិនបើមានការចាត់តាំងតំណាងរបស់អ្នកដាក់ពាក្យសុំ

  • ពត៌មានអំពីការចុះបញ្ជីជាអន្តរជាតិមុនៗ  និងភស្តុតាងបង្ហាញអំពីការចុះបញ្ជីនោះ

  • បង្កាន់ដៃបង់ប្រាក់សម្រាប់ការដាក់ពាក្យ

 

ក្នុងករណីដែលសំណុំលិខិតស្នើសុំបំពេញត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវដែលចែងក្នុងប្រកាសនេះ មន្ត្រីកាន់កាប់បញ្ជីត្រូវផ្សព្វ ផ្សាយព័ត៌មានចាំបាច់នៃសំណុំលិខិតស្នើសុំនោះនៅក្នុងព្រឹត្តិបត្រផ្លូវការមុនពេលចុះបញ្ជីគំនូរសៀគ្វីបង្រួមនោះ។[6] បុគ្គលដែល ពាក់ព័ន្ធអាចធ្វើការប្តឹងជំទាស់ការចុះបញ្ជីនេះក្នុងរយៈពេល៣០ (សាមសិប)ថ្ងៃបន្ទាប់ពីបានចុះផ្សាយក្នុងព្រឹត្តិបត្រផ្លូវការ។ [7]

បន្ទាប់ពីចុះបញ្ជីស្ថាពរ គំនូរបង្ហាញសៀគ្វីបង្រួមអាចត្រូវបានមោឃភាព តាមសំណើបុគ្គលដែលពាក់ព័ន្ធក្រោមមូលដ្ឋានដូច ខាងក្រោមនេះ[8]

  • គំនូរបង្ហាញនៃសៀគ្វីបង្រួមត្រូវបានយកទៅធ្វើអាជីវកម្មពាណិជ្ជកម្មនៅកន្លែងណាមួយនៅលើពិភពលោក និងលើស ពី ២(ពីរ)ឆ្នាំ ឬក៏គំនូរបង្ហាញនៃសៀគ្វីបង្រួមនោះមិនមានភាពថ្មី

  • ម្ចាស់សិទិ្ធពុំមានសិទិ្ធចំពោះការការពារនៅក្រោមប្រកាសនេះ

ម្ចាស់សិទិ្ធនៃសៀគ្វីបង្រួមមានសិទិ្ធហាមឃាត់អ្នកដទៃពី[9]

  • ការចម្លងតាមទាំងស្រុង ឬផ្នែកណាមួយ លើកលែងតែការចម្លងផ្នែកណាមួយនោះមិនសមស្របតាមលក្ខខណ្ឌតម្រូវ នៃភាពថ្មី

  • ការនាំចូល ការលក់ ឬការចែកចាយ សម្រាប់ធ្វើពាណិជ្ជកម្មនូវសៀគ្វីបង្រួមដែលបានការពាររួចហើយដោយគំនូរ បង្ហាញនៃសៀគ្វីបង្រួម ឬសម្ភារៈដែលបង្កើតឡើងដោយមានការរួមបញ្ចូលនូវសៀគ្វីបង្រួម លើកលែងតែបានការអនុ ញ្ញាតពីម្ចាស់សិទិ្ធ។

ការការពារគំនូរបង្ហាញនៃសៀគ្វីបង្រួមមានរយៈពេល១០ (ដប់)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការដាក់ពាក្យ តែក្នុងករណីដែល គំនូរបង្ហាញសៀគ្វីបង្រួមនោះមិនត្រូវបានធ្វើពាណិជ្ជកម្មនៅកន្លែងណាមួយលើពិភពលោក បើមិនដូចនេះទេ គំនូរបង្ហាញនៃសៀ គ្វីបង្រួមនោះនិងត្រូវបានការពាររាប់ចាប់ពីថ្ងៃដែលបានធ្វើពាណិជ្ជកម្មដំបូង។[10]  

រហូតមកដល់ពេលនេះ មន្រ្តីកាន់កាប់បញ្ជីមិនទាន់បានទទួលពាក្យស្នើសុំចុះបញ្ជីគំនូរបង្ហាញសៀគ្វីបង្រួមនៅឡើយ ដោយរពឹង ថាច្បាប់ថ្មីនិងត្រូវអនុម័តនាពេលអនាគតដើម្បីជំនួសប្រកាសដែលកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ។

 

សិទិ្ធអ្នកបង្កាត់ពូជដំណាំ

 

ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំត្រូវបានអនុម័តនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០០៨ ដើម្បីការពារ សិទិ្ធកម្មសិទិ្ធបញ្ញាលើពូជថ្មីនៃដំណាំក្រោមលក្ខខណៈជាក់លាក់មួយ។ ខណៈពេលដែលច្បាប់នេះត្រូវបានអនុម័តអស់រយៈ ពេលជាងមួយទសវត្សរ៍ហើយក៏ដោយ ប្រព័ន្ធចុះបញ្ជីមិនទាន់បានសាកល្បងដំណើរការ ក៏ព្រោះតែគ្មានបទបញ្ញត្តិសម្រាប់ អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ។

​ពូជថ្មីនៃដំណាំអាចនិងទទួលបានការការពារប្រសិនបើពូជថ្មីនៃដំណាំនោះមានភាពថ្មី  ភាពខុសប្លែក  ឯកសណ្ឋានភាព និង ស្ថេរភាព។[11]  ដែលអាចចាត់ទុកថាមានភាពថ្មី លុះត្រាពុំទាន់បានដាក់លក់ ឬចរាចរលើទីផ្សារក្នុងរយៈពេលមិនលើសពី ១ (មួយ) ឆ្នាំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬមិនលើសពី៦ (ប្រាំមួយ) ឆ្នាំ ចំពោះដំណាំវល្លិ​ និងដំណាំឈើ ឬមិនលើសពី ៤ (បួន) ឆ្នាំ ចំពោះគ្រប់ដំណាំផ្សេងៗទៀត ដោយគិតមកដល់ថ្ងៃដាក់ពាក្យស្នើសុំសិទិ្ធការពារ។[12] 

ភាពខុសប្លែក គឺតម្រូវអោយពូជថ្មីនៃដំណាំនោះមានភាពខុសគ្នាដាច់ស្រឡះពីពូជឯទៀត ដែលគេស្គាល់ជាទូទៅត្រឹមកាល បរិច្ឆេទនៃការដាក់ពាក្យស្នើសុំសិទិ្ធ ឬកាលបរិច្ឆេទសិទិ្ធអាទិភាព។[13]  ឯកសណ្ឋានភាព តម្រូវអោយពូជថ្មីនៃដំណាំរក្សាឯក សណ្ឋានភាពគ្រប់គ្រាន់នូវចរិតលក្ខណៈពាក់ព័ន្ធរបស់ពូជ ទោះបីពូជដំណាំនោះត្រូវបានផលិតតាមរយៈភេទ ឬអភេទក្តី។ [14] ហើយចុងក្រោយនេះ គឺស្ថេរភាព លុះត្រាតែ​ចរិតលក្ខណៈចាំបាច់របស់វាគ្មានការប្រែប្រួលនៅគ្រប់ដំណាក់កាលនៃវដ្តលូត លាស់ និងជំនាន់នីមួយៗ។[15]

អ្នកស្នើសុំចុះបញ្ជីត្រូវជាអ្នកដែលបានបង្កាត់ បានរកឃើញ និងអភិវឌ្ឍពូជដំណាំថ្មី ទោះមានសញ្ជាតិខ្មែរ សញ្ជាតិបរទេសដែល មាននិវេសនដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា មានទីលំនៅអចិន្រ្តៃយ៍នៅរដ្ឋជាភាគីហត្ថលេខីនៃអនុសញ្ញាសហព័ន្ធអន្តរជាតិ  ការពារពូជថ្មីនៃដំណាំ ឬនៅរដ្ឋណាមួយដែលមានបដិការយោគយល់គ្នាទៅវិញទៅមកជាមួយព្រះរាជាណាចក្រកម្ពុជា។[16] ពូជ ថ្មីនៃដំណាំអាចធ្វើការចុះបញ្ជីបាននៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលនិងបញ្ជូនឯកសារនោះទៅក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទដើម្បីពិសោធន៍ផ្នែកបច្ចេកទេស។[17] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ ចែងថា រាល់ពាក្យស្នើសុំចុះបញ្ជី ត្រូវភ្ជាប់ជាមួយនូវឯកសារ និងពត៌មានចាំបាច់ដែលកំណត់ដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប៉ុន្តែមកដល់ពេលនេះមិនទាន់មានការកំណត់ណាមួយទាក់ទងនិងសំណុំឯកសារនៅឡើយ។ ក្នុងករណីដែល ការពិសោធន៍បច្ចេកទេសនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញលទ្ធផលវិជ្ជមាន និងការស្នើដាក់ឈ្មោះពូជដំណាំ អាចចុះបញ្ជីបាន មន្ត្រីកាន់កាប់បញ្ជីត្រូវផ្តល់វិញ្ញាបនបត្របញ្ជាក់សិទិ្ធការពារពូជដំណាំថ្មីនៃដំណាំ ហើយត្រូវបោះពុម្ពវិញ្ញាបន បត្របញ្ជាក់សិទិ្ធនោះនៅក្នុងព្រឹត្តិបត្រផ្លូវការ។[18] រយៈពេលនៃការប្តឹងជំទាស់ចំពោះការការពារពូជថ្មីនៃដំណាំមានរយៈពេល៣ (បី)ខែ បន្ទាប់ពីកាលបរិច្ឆេទបោះពុម្ពផ្សាយក្នុងព្រឹត្តិបត្រផ្លូវការ។[19] អ្នកដាក់ពាក្យសុំអាចប្រើប្រាស់សិទិ្ធអាទិភាពនៃពាក្យសុំ លើកដំបូងនៅបរទេសដែលបានដាក់នៅក្នុងរយៈពេល១២ (ដប់ពីរ) ខែ នៅប្រទេសណាមួយដែលជាភាគីហត្ថលេខីនៃអនុ សញ្ញាសហព័ន្ធអន្តរជាតិការពារពូជថ្មីនៃដំណាំ។[20]    

បន្ថែមលើលក្ខណៈវិនិឆ្ឆ័យបច្ចេកទេសទាំងបួន (ភាពថ្មី  ភាពខុសប្លែក  ឯកសណ្ឋានភាព និង ស្ថេរភាព)   អ្នកដាក់ពាក្យសុំត្រូវ ដាក់ឈ្មោះពូជដំណាំអោយស្របទៅតាមបទប្បញ្ញត្តិនៃច្បាប់។[21] ហើយឈ្មោះទាំងអស់នេះត្រូវបានកំណត់ ឬចុះបញ្ជីនៅរដ្ឋជា ភាគីហត្ថលេខីរបស់សហព័ន្ធអន្តរជាតិការពារពូជថ្មីនៃដំណាំ។[22]  ការធ្វើអាជីវកម្មពូជថ្មីនៃដំណាំដែលទទួលបានសិទិ្ធការពារ នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវប្រើប្រាស់ឈ្មោះពូជដំណាំដែលបានចុះបញ្ជី ទោះបីជាសិទិ្ធការពារផុតសុពលភាពក៏ដោយ លើកលែងតែសិទិ្ធដែលទទួលបានមុនណាមួយរារាំងដល់ការប្រើប្រាស់បែបនេះ។[23] ឈ្មោះពូជដំណាំទាំងនោះក៏អាចជាកម្មវត្ថុ នៃពាណិជ្ជសញ្ញា ពាណិជ្ជនាម ឬការបញ្ជាក់ប្រហាក់ប្រហែលផ្សេងទៀត។[24]

បុគ្គលណាដែលផលិត ឬផលិតឡើងវិញ កំណត់លក្ខខណ្ឌក្នុងគោលបំណងពង្រីកពូជ ផ្គត់ផ្គង់សម្រាប់លក់ លក់ ឬចែកចាយ នៅលើទីផ្សារ នាំចេញ នាំចូល និងធ្វើសន្និធិពូជដំណាំដែលត្រូវបានការពារត្រូវចាត់ទុកថាជាការរំលោភបំពាន។[25] វិសាលភាព នៃការពារគ្របដណ្តប់គ្រប់ពូជដំណាំ ក). ដែលបានបង្កើតថ្មីដោយយកលក្ខណៈពិសេសសំខាន់ៗចេញពីពូជបានការពារ  ខ). ដែលពុំមានភាពខុសគ្នាដាក់ស្រឡះ ពីពូជបានការពារ  គ). ដែលផលិតកម្មរបស់វាត្រូវការប្រើប្រាស់ឡើងវិញនូវពូជដែលបាន ការពារ។[26] សិទិ្ធការពារពូជថ្មីនៃដំណាំមួយចំនួនត្រូវបានកម្រិតចំពោះ ការប្រើប្រាស់ក្នុងគោលបំណងពិសោធន៍ ការដាំ សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និងគ្មានបំណងធ្វើពាណិជ្ជកម្ម និងការប្រើប្រាស់ក្នុងគោលបំណងបង្កាត់ពូជដំណាំថ្មីផ្សេងទៀត ជាមួយការលើលែងផ្សេងទៀត។[27]  លើសពីនេះទៅទៀត បុគ្គលគ្រប់រូបអាចដាក់ពាក្យមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអោយផ្តល់អជ្ញាប័ណ្ណបញ្ជាក្នុងការប្រើប្រាស់ពូជថ្មីនៃដំណាំ ដោយផ្អែកលើផល ប្រយោជន៍សាធារណៈ  ហើយត្រូវបង់ប្រាក់សំណងសមស្របទៅអោយម្ចាស់សិទិ្ធពូជថ្មីនៃដំណាំ។[28]

សុពលភាពសិទិ្ធការពារលើពូជថ្មីនៃដំណាំទូទៅមានរយៈពេល២០ (ម្ភៃ)ឆ្នាំ ក្រោយពីទទួលបានសិទិ្ធការពារលើពូជថ្មីនៃដំណាំ នោះ លើកលែងតែដំណាំដែលមានលក្ខណៈពិសេសដូចជាដំណាំវល្លិ និងដំណាំឈើដែលមានរយៈពេល២៥ (ម្ភៃប្រាំ)ឆ្នាំ។ [29]  ម្ចាស់សិទិ្ធមានកាតព្វកិច្ចផ្តល់សំណាកពូជដែលអាចដុះបាន និងព័ត៌មាននានាដែលពាក់ព័ន្ធនឹងពូជថ្មីនៃដំណាំ ក្នុងការថែសិទិ្ធ ដែលទទួលបាននោះ។[30] ជាងមួយគ្នា កម្រៃរក្សាសុពលភាពប្រចាំឆ្នាំនៃសិទិ្ធការពារពូជថ្មីនៃដំណាំ ក៏ត្រូវបង់ជូនមន្ត្រីកាន់កាប់ បញ្ជីដើម្បីអោយការចុះបញ្ជីពូជថ្មីនៃដំណាំនោះអាចអនុវត្តបាន។[31]

ម្ចាស់សិទិ្ធពូជថ្មីនៃដំណាំអាចប្តឹងទៅតុលាការមានសមត្ថកិច្ចឲជួយជួសជុលសំណង  ស្នើសុំដីកាបណ្តោះអាសន្នដើម្បីហាម ឃាត់ការប្រព្រឹត្តអំពើរំលោភបំពានលើសិទិ្ធអ្នកបង្កាត់ពូជដំណាំ  ស្នើសុំការផាកពិន័យ  ការរឹបអូស  ឬការបំផ្លាញចោលពូជដំ ណាំដែលបានផលិតល្មើសសើសិទិ្ធអ្នកបង្កាត់ពូជដំណាំ និង/ឬ ស្នើសុំឲសងការខូចខាតជាទឹកប្រាក់។ [32]  ច្បាប់ក៏ផ្តល់នៅការ ផ្តន្ទាទោសដាក់ពន្ធនាគារចំពោះបុគ្គលណាមួយដែលរំលោភដោយចេតនាលើសិទិ្ធការពារពូជថ្មីនៃដំណាំ ដែលអាចត្រូវផ្តន្ទា ទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល  ឬក៏ ត្រូវផ្តន្ទាទោសដាក់ពន្ធ នាគារពី១ (មួយ)​ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ ឬ ទោសទាំងពីរ។[33]  ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសទ្វេដង។[34]   

 

ការអភិវឌ្ឍនាពេលអនាគត 

 

ខណៈដែលវិស័យកម្មសិទិ្ធបញ្ញានៅព្រះរាជាណាចក្រកម្ពុជាបានបោះជំហានគួរអោយកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយ តាមរយៈការអនុម័តច្បាប់សំខាន់ៗ និងបទប្បញ្ញត្តិសម្រាប់អនុវត្ត ក៏ដូចជាការចូលជាសមាជិកនៃសន្ធិសញ្ញានានា ដូច ជា សន្ធិសញ្ញានៃពិធីសារទីក្រុងម៉ាឌ្រីដ សន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម និងកិច្ចព្រមព្រៀងទីក្រុងហេច  ក៏ប៉ុន្តែការអភិវឌ្ឍន៍នេះនៅតែមានចន្លោះប្រហោង ដែលចាំបាច់ត្រូវបំពេញ។ សេចក្តីព្រាងនៃច្បាប់កម្មសិទិ្ធបញ្ញាមួយចំនួនទៀត ត្រូវបានពង្រាង ដូចជាច្បាប់ស្តីពីការអ៊ិនគ្រីបសញ្ញាផ្កាយរណប  ច្បាប់ការពារព័ត៌មានមិនទំលាយចេញ និងការពារព័ត៌មាន សម្ងាត់ ច្បាប់ស្តីពីអាជ្ញាប័ណ្ណពិសេសសម្រាប់សុខភាពសាធារណៈ និងច្បាប់​ស្តីពីការប្រឆាំងបរធនបាលកិច្ច ហើយសេចក្តី ព្រាងទាំងនោះកំពុងនៅដំណាក់កាលផ្សេងៗគ្នាក្នុងនីតិវិធីបង្កើតច្បាប់ ហើយជាដំណើរការដែលពិបាកនិងសន្មត់ថានិងអនុម័ត នៅពេលណា។        

 

[1] ប្រកាសស្តីពីការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួម  មាត្រា៣

[2] ប្រកាសស្តីពីការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួម  មាត្រា៣

[3] ប្រកាសស្តីពីការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួម  មាត្រា៥

[4] ប្រកាសស្តីពីការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួម  មាត្រា៧

[5] ប្រកាសស្តីពីការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួម  មាត្រា១២

[6] ប្រកាសស្តីពីការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួម  មាត្រា១៥ (១)

[7] ប្រកាសស្តីពីការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួម  មាត្រា១៥ (២)

[8] ប្រកាសស្តីពីការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួម  មាត្រា១៦

[9] ប្រកាសស្តីពីការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួម  មាត្រា៩

[10] ប្រកាសស្តីពីការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួម  មាត្រា១១

[11] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ៦

[12] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ៧

[13] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ៨

[14] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ៩

[15] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ១០

[16] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ១៣

[17] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ១១

[18] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ៣០

[19] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ៣២

[20] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ២៤

[21] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ២៦

[22] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ២៦

[23] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ២៧

[24] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ២៧

[25] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ១៥

[26] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ១៥

[27] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ១៦

[28] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ៣៥

[29] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ១៩

[30] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ១៨

[31] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ៣៧

[32] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ៧០

[33] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ៧២

[34] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ  មាត្រា ៧២

bottom of page