top of page

ប្រកាសនីយបត្រតក្កកម្ម

សេចក្តីផ្តើម

 

ច្បាប់ស្តីពីកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ត្រូវបានអនុម័តនៅក្នុងឆ្នាំ ២០០៣ ដែលជាផ្នែកមួយរបស់ប្រទេសកម្ពុជាក្នុងការចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ហើយផ្តល់នូវសិទិ្ធ ផ្តាច់មុខជូនដល់តក្កករក្នុងការបញ្ចេញនូវតក្កកម្មថ្មីៗដល់សាធារណៈជន។​ ច្បាប់ស្តីពីកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូ ដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ត្រូវបានកែប្រែលើមាត្រាមួយចំនួន មានមាត្រា៣៧ ៣៨ ១០៩ និង១៣៦ នៅថ្ងៃ ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ ច្បាប់នេះបំពេញបង្រ្គប់ដោយប្រកាសស្តីពីនីតិវិធីផ្តល់ប្រកាសនីយបត្រតក្កកម្ម និងវិញ្ញាបនបត្រម៉ូ ដែលមានអត្ថប្រយោជន៍ ដែលចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៦។

ប្រកាសនីយបត្រតក្កកម្មចុះបញ្ជីដោយនាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្ម នៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម។ សំណុំលិខិត ស្នើសុំប្រកាសនីយបត្រតក្កកម្មជាច្រើនត្រូវបានដាក់អស់រយៈពេលជាច្រើនឆ្នាំចាប់តាំងពីច្បាប់ត្រូវបានអនុវត្ត ប៉ុន្តែគ្មានសំណុំ លិខិតប្រកាសនីយបត្រតក្កកម្មណាមួយត្រូវបានផ្តល់និងចុះបញ្ជីឡើយ។ នៅក្នុងឆ្នាំ២០១៥ ក្រសួងក្រសួងឧស្សាហកម្មនិង សិប្បកម្មបានចុះអនុស្សរណៈយោគយល់គ្នា ស្តីកិច្ចសហប្រតិបត្តិការអំពីកម្មសិទិ្ធឧស្សាហកម្ម ជាមួយអង្គភាពកម្មសិទិ្ធបញ្ញា នៃប្រទេសសឹង្ហបុរី ជាលទ្ធផលសំណុំលិខិតប្រកាសនីយបត្រតក្កកម្មត្រូវបានទទួលចុះបញ្ជី នឹងចេញវិញ្ញាបនបត្រប្រកាសនីយ បត្រតក្កកម្មជូនដល់អ្នកស្នើសុំតាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គភាពកម្មសិទិ្ធបញ្ញាប្រទេសសឹង្ហបុរី។ ស្រដៀងគ្នានេះ ដែរ ក្រសួងក្រសួងឧស្សាហកម្មនិងសិប្បកម្មក៏បានចុះហត្ថលេខាលើសេចក្តីថ្លែងការរួមស្តីពីការពន្លឿនផ្តល់ប្រកាសនីយបត្រ តក្កកម្មកម្ពុជាទាក់ទងទៅនឹងពាក្យស្នើសុំប្រកាសនីយបត្រតក្កកម្មជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុននៅថ្ងៃ០៤ ខែ ឧសភា ឆ្នាំ២០១៦ ដែលជាជម្រើសមួយទៀតក្នុងការដាក់ពាក្យតាមរយៈការិយាល័យប្រកាសនីយបត្រតក្កកម្មជប៉ុន។  ហើយ ដើម្បីអនុវត្តអនុស្សរណៈ និងសេចក្តីថ្លែងការរួមនេះ ក្រសួងឧស្សាហកម្មនិងសិប្បកម្មក៏បានចេញនូវប្រកាសចំនួន២ នៅថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីកំណត់អំពីនីតិវិធីពន្លឿន ចុះបញ្ជី និងផ្តល់ប្រកាសនីយបត្រតក្កកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដោយមានចក្ខុវិស័យ កិច្ចព្រមព្រៀងដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាត្រូវបានចុះហត្ថលេខាជាមួយស្ថាប័នប្រកាសនីយ បត្រតក្កកម្មអឺរ៉ុប និងជាមួយអង្គភាពកម្មសិទិ្ធបញ្ញានៃសាធារណរដ្ឋប្រជាមានិតចិននៅក្នុងឆ្នាំ២០១៧។ នៅថ្ងៃ៨ ខែធ្នូ ឆ្នាំ ២០១៧ ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានចេញប្រកាសស្តីពីការកំណត់គោលការណ៍ និងនីតិវិធីនៃការទទួលស្គាល់សុពល ភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជា។ បទបញ្ញាត្តិសម្រាប់អនុវត្តជាមួយនិងអង្គភាពកម្មសិទិ្ធបញ្ញានៃសាធារណរដ្ឋ ប្រជាមានិតចិននិងត្រូវបានរៀបរាប់លម្អិតនៅការបោះពុម្ភលើកក្រោយរបស់យើង។

ចុងក្រោយនេះ គឺព្រះរាជាណាចក្រកម្ពុជាក្លាយជាសមាជិកនៃសន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (PCT) តាមរយៈលិខិតតូបករណ៍នៃការចូលជាសមាជិកនៅថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៦ និងបានដាក់តម្កល់នៅអង្គការកម្មសិទិ្ធបញ្ញា ពិភពលោកនៅថ្ងៃ៨ ខែកញ្ញា ឆ្នាំ២០១៦ ដែលបានចូលជាធរមាននៅថ្ងៃ៨ ខែធ្នូ ឆ្នាំ២០១៦។

 

តក្កកម្មដែលអាចផ្តល់ប្រកាសនីយបត្រតក្កកម្មបាន​​

 

តក្កកម្មក្នុងន័យច្បាប់នេះគឺ "គំនិតរបស់តក្កករដែលអាចយកទៅអនុវត្តបាននៅក្នុងដំណោះស្រាយបញ្ហាជាក់លាក់ណាមួយក្នុង វិស័យបច្ចេកវិជ្ជា"  អាចជាការកឃើញផលិតផល ឬដំណើរការផលិតកម្ម  ឬអាចជាការរកឃើញអ្វីមួយដែលទាក់ទងទៅនឹង ផលិតផល ឬដំណើរការផលិតកម្ម។[1] តក្កកម្មណាមួយក៏អាចជាកម្មវត្ថុនៃប្រកាសនីយបត្រតក្កកម្មដែរលើកលែងតែតក្កកម្ម ដូចខាងក្រោម៖[2] 

  • ការរកឃើញទ្រឹស្តីវិទ្យាសាស្រ្ត និងវិធីសាស្រ្តគណិតវិទ្យា

  • គម្រោងការក្បួន ឬវិធីសាស្ត្រសម្រាប់ធ្វើជំនួញ សម្រាប់ធ្វើសកម្មភាពហ្វឹកហ្វឺនខាងប្រាជ្ញាសុទ្ធសាធ ឬ សម្រាប់លេង ល្បែងកំសាន្ត

  • វិធីសាស្រ្តសម្រាប់ព្យាបាលរាងកាយមនុស្សឬសត្វ ដោយការវះកាត់ ឬដោយការព្យបាល ក៏ដូចជាវិធីសាស្រ្តវិនិច្ឆ័យ រោគដែលបានអនុវត្តលើរាងកាយមនុស្ស ឬសត្វ។ បទប្បញ្ញត្តិនេះមិនយកមកអនុវត្តចំពោះផលិតផលទាំងឡាយ ដែលយកមកប្រើក្នុងវិធីសាស្រ្តខាងលើនេះទេ

  • ផលិតផលឱសថ

  • រុក្ខជាតិ ឬសត្វដែលមិនមែនជាមីក្រូសរីរាង្គ និងដំណើរការកកើតតាមលក្ខណៈជីវសាស្រ្តសំខាន់ៗសម្រាប់ផលិត កម្មរុក្ខជាតិ ឬសត្វ

  • ប្រភេទផ្សេងៗនៃពូជរុក្ខជាតិណាមួយ។[3]

  • កុំព្យូទ័រសូហ្វវែរក៏ត្រូវអាចផ្តល់ប្រកាសនីយបត្រតក្កកម្មបានដែរ ប្រសិនបើៈ[4]

  • តក្កកម្មជាដំណើរការផលិតកម្ម ដែលជាផ្នែកទាំងមូល ឬផ្នែកខ្លះ មានជំហានជាច្រើនដែលត្រូវអនុវត្តដោយកុំព្យូទ័រ និងត្រូវបញ្ជាដោយ កម្មវិធីកុំព្យូទ័រ និង

  • តក្កកម្មជាផលិតផល ដែលមានធាតុនៃតក្កកម្មអនុវត្តដោយកុំព្យូទ័ររួមមាន ពិសេសដូចជា៖

    • កូដកម្មវិធីកុំព្យូទ័រដែលម៉ាស៊ីនអាចអានបាន ដែលអាចស្តុកទុកនៅក្នុងឧបករណ៍មាន  រូបរាងជាក់ស្តែង ដូចជាហ្លូភីឌីស (Floppy Disk) កុំព្យូទ័រហាដដ្រាយ្វ (Computer Hard Drive) ឬ កុំព្យូទ័រម៉េម៉រី (Memory) និង

    • ​កុំព្យូទ័រសម្រាប់គោលបំណងទូទៅដែលភាពថ្មីរបស់វាលើស្នាដៃមុនលេចចេញជាបឋម ដោយការផ្គុំបញ្ចូល វាជាមួយកម្មវិធីកុំព្យូទ័រជាក់លាក់មួយ។

 

ភាពថ្មី         

 

តម្រូវការដំបូងសំរាប់តក្កកម្មដើម្បីទទួលប្រកាសនីយបត្រតក្កកម្មបាន គឺតក្កកម្មថ្មី មានន័យថា តក្កកម្មនោះពុំទាន់មានអ្នកណា បានរកឃើញពីមុន។[5] 

ការរកឃើញពីមុន គឺតក្កកម្មដែលសាធារណជននៅកន្លែងណាមួយនៅលើពិភពលោកបានដឹងមុនកាលបរិច្ឆេទសុំចុះបញ្ជីសំ ណុំលិខិតស្នើសុំ ឬកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះ តាមរយៈការផ្សព្វផ្សាយដោយប្រើរូបភាពជាក់ស្តែង ឬ ដោយផ្ទាល់មាត់តាមរយៈការប្រើប្រាស់តក្កកម្មនោះ ឬតាមរយៈមធ្យោបាយផ្សព្វផ្សាយផ្សេងៗទៀត។ តក្កកម្មមួយមិនត្រូវចាត់ ទុកថាជាការដឹងដល់សាធារណជនករណីដូចខាងក្រោម៖[6]

  • ការដឹងដល់សាធារណជននូវតក្កកម្ម ដែលបានកើតឡើងក្នុងអំឡុងពេលដប់ពីរ (១២) ខែ មុនកាលបរិច្ឆេទសុំចុះបញ្ជី  សំណុំលិខិតស្នើសុំ  ឬកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះ។

  • ការធ្វើអោយលេចឮខ្ចរខ្ចាយព័ត៌មានស្តីអំពីតក្កកម្មតាមរយៈអ្នកដាក់ពាក្យសុំ តាមរយៈអ្នកស្នងរបស់បុព្វជន ឬតាម រយៈការរំលោភរបស់ភាគីទីបីទៅលើអ្នកដាក់ពាក្យសុំ ឬអ្នកស្នងរបស់បុព្វជនដែលបណ្តាលអោយលេច ឮខ្ចរខ្ចាយ ព័ត៌មាននេះ។

 

ជំហានរកឃើញថ្មី

 

តម្រូវការទីពីរ តក្កកម្មត្រូវមាន "ជំហានរកឃើញថ្មី"។[7] តក្កកម្មត្រូវចាត់ទុកថាមានជំហានរកឃើញថ្មី ប្រសិនបើតក្កកម្មនោះ មិនអាចអោយបុគ្គលណាដែលមានកម្រិតធម្មតាក្នុងជំនាញយល់ដឹងបាន។

 

ភាពអនុវត្តបានក្នុងវិស័យឧស្សាហកម្ម

 

តម្រូវការទីបី តក្កកម្មត្រូវតែអាចអនុវត្តបានក្នុងវិស័យឧស្សាហកម្ម មានន័យថាតក្កកម្មនោះអាចត្រូវបានផលិត ឬត្រូវបានប្រើ ប្រាស់នៅក្នុងប្រភេទណាមួយនៃឧស្សាហកម្មបាន។[8] ប៉ុន្តែ ប្រសិនការធ្វើអាជីវកម្មពាណិជ្ជកម្មលើតក្កកម្មនោះផ្ទុយនឹង សណ្តាប់ធ្នាប់សាធារណៈ ឬសីសធម៌ ប៉ះពាល់ដល់ជីវិតមនុស្ស សត្វ រុក្ខជាតិ ឬសុខភាពធ្វើអោយខូចបរិស្ថានធ្ងន់ធ្ងរ ឬត្រូវ បានច្បាប់ហាមឃាត់មិនត្រូវផ្តល់ប្រកាសនីយបត្រតក្កកម្មអោយទេ។[9]    ​

វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍  

 

វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ គឺជាទម្រង់ពិសេសមួយទៀតរបស់ប្រកាសនីយ​បត្រតក្កកម្មដែលមានលក្ខណៈតូច   ជាមួយនឹងស្តង់ដារសម្រាប់ធ្វើការចុះបញ្ជី និងមានរយៈពេលការពារតិចជាងប្រកាសនីយបត្រក្កកម្ម។ ការចុះបញ្ជីប្រកាសនីយ បត្រតក្កកម្ម គឺតម្រូវអោយប្រកាសនីយបត្រតក្កកម្មនោះត្រូវមានភាពថ្មី មានជំហានរកឃើញថ្មី និងអាចយកមកអនុវត្តបានក្នុង វិស័យឧស្សាហកម្ម  ខណៈដែលវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍តម្រូវអោយមានតែភាពថ្មី និងអាចយកមកអនុវត្តបាន ក្នុងវិស័យឧស្សាហកម្ម។[10] ការពារប្រកាសនីយបត្រតក្កកម្មមានរយៈពេល២០ (ម្ភៃ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជី ប៉ុន្តែវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍វិញផុតសុពលភាពត្រឹមរយៈពេល ៧ (ប្រាំពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជី ស្នើសុំដោយមិនមានការផ្តល់ជាថ្មីឡើងវិញឡើយ។[11] មុនពេលផ្តល់ ឬបដិសេធការផ្តល់ប្រកាសនីយបត្រតក្កកម្មអ្នកដាក់ ពាក្យសុំអាចផ្លាស់ប្តូរសំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្កកម្មរបស់ខ្លួន ទៅជាសំណុំលិខិតស្នើសុំវិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ ឬពីសំណុំលិខិតស្នើសុំវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ ទៅជាសំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្ក កម្មវិញបាន។[12] ការផ្លាស់ប្តូរសំណុំលិខិតស្នើសុំធ្វើបានតែមួយដងប៉ុណ្ណោះ។[13] 

 

សិទិ្ធជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម និងការដាក់ឈ្មោះតក្កករ

 

សិទិ្ធជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម គឺជាសិទិ្ធរបស់តក្កករម្នាក់ ឬច្រើននាក់។[14] នៅពេលដែលមានបុគ្គលពីរនាក់ ឬច្រើន នាក់បានរកឃើញដោយឡែកៗពីគ្នានូវតក្កកម្មមួយដូចគ្នា បុគ្គលណាដែលបានដាក់សំណុំលិខិតស្នើសុំដែលមានកាលបរិច្ឆេទ សុំចុះបញ្ជីមុនគេបង្អស់ ឬមានកាលបរិច្ឆេទអាទិភាពមុនគេបង្អស់ ហើយបានប្រកាសសុពលភាពនៃកាលបរិច្ឆេទអាទិភាពនោះ ត្រូវទទួលសិទិ្ធជាម្ចាស់ប្រកាសនីយបត្រតក្កកម្មនោះ។[15] ប្រសិនបើនៅក្នុងកិច្ចសន្យាការងារនោះពុំមានចែងផ្ទុយពីនេះ សិទិ្ធជា ម្ចាស់នៃប្រកាសនីយបត្រតក្កកម្មដែលស្ថិតនៅក្រោមកិច្ចសន្យាការងារត្រូវតែជាកម្មសិទិ្ធរបស់និយោជក។[16] ឈ្មោះរបស់តក្កករ ត្រូវតែកត់ត្រាក្នុងប្រកាសនីយបត្រតក្កកម្មនោះ លើកលែងតែតក្កករចង់ដាក់ជាអនាមិក។[17]      ​

 

នីតិវិធីស្នើសុំផ្តល់ប្រកាសនីយបត្រតក្កកម្ម  

 

សំណុំលិខិតស្នើសុំផ្តល់ប្រកាសនីយបត្រតក្កកម្ម អាចដាក់នៅនាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម និង សិប្បកម្ម ។

សំណុំលិខិតស្នើសុំផ្តល់ប្រកាសនីយបត្រតក្កកម្មអាចអះអាងអំពីអាទិភាពនៃសំណុំលិខិតស្នើសុំ ដែលបានដាក់មុនគេនៅក្នុង ប្រទេស ឬនៅក្នុងតំបន់ ឬនៅអន្តរជាតិ ដោយយោងតាមអនុសញ្ញាទីក្រុងប៉ារីស[18]  និងសន្ធិសញ្ញាសហប្រតិបត្តិការប្រកាស នីយបត្រតក្កកម្ម។ ក្នុងករណីនេះ នាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្មនិងស្នើសុំឯកសារចម្លងនៃសំណុំលិខិតស្នើសុំដែលបាន ដាក់មុនគេដោយមានការបញ្ជាក់ថាត្រឹមត្រូវតាមច្បាប់ដើម ក៏ដូចជារបាយការណ៍ស្រាវជ្រាវ ឬលទ្ធផលនៃការពិនិត្យ ឬសេចក្តី សម្រេចផ្សេងៗរបស់ការិយាល័យដែលទទួលសំណុំលិខិតស្នើសុំនោះ។

ពាក្យសុំប្រកាសនីយបត្រតក្កកម្មត្រូវធ្វើជាភាសាខ្មែរដោយភ្ជាប់មកជាមួយនូវសេចក្តីអធិប្បាយអំពីតក្កកម្ម  សេចក្តីអះអាងមួយ ឬច្រើន គំនូសបង្ហាញក្នុងករណីចាំបាច់ដើម្បីអោយងាយយល់អំពីតក្កកម្មនោះ ខ្លឹមសារសង្ខេប នឹងកម្រៃសេវាសាធារណៈ។[19]​ សេចក្តីអធិប្បាយត្រូវលើកបង្ហាញអំពីតក្កកម្មក្នុងលក្ខណៈច្បាស់លាស់ និងពេញលេញ ដើម្បីអោយបុគ្គលដែលមានកម្រិត ជំនាញធម្មតាក្នុងជំនាញអាចអនុវត្តបាននូវតក្កកម្មនោះ។[20] ប្រសិនបើពាក្យស្នើសុំអះអាងអំពីសិទិ្ធអាទិភាពនៃសំណុំលិខិត ស្នើសុំដែលបានដាក់មុនគេ ឯកសារចម្លងនៃសំណុំលិខិតស្នើសុំដែលបានដាក់មុនគេនោះត្រូវតម្រូវអោយមាន[21] និងត្រូវដាក់ ក្នុងរយៈពេល ៣ (បី)ខែ គិតចាប់ពីកាលបរិច្ឆេទស្នើសុំរបស់មន្រ្តីកាន់កាប់បញ្ជី។[22] ក្នុងករណីដែលសំណុំលិខិតស្នើសុំដំបូង  សរសេរជាភាសាផ្សេងក្រៅពីភាសាខ្មែរ អ្នកដាក់ាពាក្យសុំត្រូវផ្តល់សេចក្តីបកប្រែនៃសំណុំលិខិតស្នើសុំនោះជាភាសាខ្មែរក្នុងរយៈ ពេល ៦ (ប្រាំមួយ)ខែ គិតចាប់ពីកាលបរិច្ឆេទនៃការស្នើសុំរបស់មន្រ្តីកាន់កាប់បញ្ជី។[23] សម្រាប់គោលបំណងនៃការស្រាវជ្រាវ និងការពិនិត្យ សំណុំលិខិតស្នើសុំដែលសរសេរជាភាសាបរទេសក្រៅពីភាសាអង់គ្លេស ត្រូវបកប្រែជាភាសាអង់គ្លេស ហើយត្រូវ ដាក់ជូនមន្ត្រីកាន់កាប់បញ្ជីក្នុងរយៈពេល ៦​ (ប្រាំមួយ)ខែ គិតចាប់ពីកាលបរិច្ឆេទនៃការសុំចុះបញ្ជី។[24]  

ក្នុងករណីដែលភ្នាក់ងារប្រកាសនីយបត្រតក្កកម្មកម្ពុជាត្រូវបានចាត់តាំង នាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្មនឹងតម្រូវអោយមាន លិខិតប្រគល់សិទិ្ធ។[25] ឯកសារបញ្ជាក់អំពីសិទិ្ធរបស់អ្នកដាក់ពាក្យដែលមានបញ្ជាក់ភាពស្របច្បាប់ពីមន្ទីសាការីសាធារណៈ ក៏ត្រូវដាក់ជូននាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្មដែរ ប្រសិនបើអ្នកដាក់ពាក្យសុំមិនមែនជាតក្កករទេនោះ។[26] លិខិតប្រគល់សិទិ្ធ និងឯកសារបញ្ជាក់អំពីសិទិ្ធរបស់អ្នកដាក់ពាក្យដែលមានបញ្ជាក់ភាពស្របច្បាប់ពីមន្ទីសាការីសាធារណៈ ព្រមទាំងឯកសារ ចម្លងនៃសំណុំលិខិតស្នើសុំដែលបានដាក់មុនគេដោយមានការបញ្ជាក់ថាត្រឹមត្រូវតាមច្បាប់ដើម អាចដាក់ជូនមន្រ្តីកាន់កាប់ បញ្ជីជាមួយពាក្យស្នើសុំចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម ឬនៅពេលក្រោយបាន។ មន្រ្តីកាន់កាប់បញ្ជីនឹងចេញលិខិតស្នើសុំ ឯកសារទាំងនោះក្នុងរយៈពេល២សប្តាហ៍ ក្រោយកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។

 

ការពន្លឿនផ្តល់ប្រកាសនីយបត្រតក្កកម្មកម្ពុជាជាមួយនឹងការិយាល័យប្រកាសនីយបត្រតក្កកម្មជប៉ុន  

អ្នកដាក់ពាក្យសុំផ្តល់ប្រកាសនីយបត្រតក្កកម្មដែលបានដាក់នៅប្រទេសកម្ពុជា អាចស្នើសុំពន្លឿនផ្តល់ប្រកាសនីយបត្រតក្កកម្ម ដែលបានដាក់នៅប្រទេសកម្ពុជាបាន ក្រោមកិច្ចសហប្រតិបត្តិការសម្របសម្រួលផ្តល់ប្រកាសនីយបត្រតក្កកម្ម។ យោងតាម ប្រកាសស្តីពីការអនុវត្តកិច្ចសហប្រតិបត្តិការសម្របសម្រួលការផ្តល់ប្រកាសនីយបត្រតក្កកម្មកម្ពុជា ពាក្យស្នើសុំពន្លឿនការផ្តល់ ប្រកាសនីយបត្រតក្កកម្ម ត្រូវធ្វើឡើងនៅនាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយភ្ជាប់ ច្បាប់ចម្លងនៃពាក្យសុំប្រកាសនីយបត្រតក្កកម្មជប៉ុនដែលបានបោះពុម្ភផ្សាយក្នុងព្រឹត្តបត្រប្រកាសនីយបត្រតក្កកម្ម និងមានការ បញ្ជាក់អោយអង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន ព្រមទាំងសេចក្តីបកប្រែជាភាសាអង់គ្លេស សេចក្តីបកប្រែជាភាសា អង់គ្លេសនឹងភាសាខ្មែរនូវសេចក្តីអះអាង និងលក្ខណៈបច្ចេកទេស និងតារាងសេចក្តីអះអាង។ អ្នកដាក់ពាក្យសុំត្រូវផ្តល់សេចក្តី បកប្រែជាភាសាខ្មែរជូននាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្ម ក្នុងរយៈពេល ៦ (ប្រាំមួយ) ខែចាប់ពីកាលបរិច្ឆេទនៃការស្នើសុំពន្លឿន ផ្តល់ប្រកាសនីយបត្រតក្កកម្ម។[27]  

 

ការចុះបញ្ជីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មសិង្ហបុរី

 

អង្គភាពកម្មសិទិ្ធបញ្ញាសិង្ហបុរី និងក្រសួងឧស្សាហកម្មនិងសិប្បកម្ម កម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា អនុញ្ញាត អោយមានការដាក់ពាក្យស្នើសុំប្រកាសនីយបត្រតក្កកម្មប្រទេសកម្ពុជាតាមរយៈអាជ្ញាធរសិង្ហបុរី ឬក៏ដាក់ពាក្យស្នើសុំប្រកាស  នីយបត្រតក្កកម្មប្រទេសសិង្ហបុរីតាមរយៈអាជ្ញាធរកម្ពុជាបាន។ អនុស្សរណៈនៃការយោគយល់គ្នាមានសុពលភាព ៥ (ប្រាំ) ឆ្នាំ ចាប់ពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៥ និងអាចត្រូវបន្តរជាថ្មីបានដោយមានការព្រមព្រៀងគ្នាពីភាគីទាំងពីរ។[28] ក្រោយមក ក្រសួងឧស្សាហកម្មនិងសិប្បកម្មក៏បានចេញនូវប្រកាសមួយសម្រាប់អនុវត្តអនុស្សរណៈនោះ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដោយអ្នកដាក់ពាក្យសុំផ្តល់ប្រកាសនីយបត្រតក្កកម្មកម្ពុជា អាចធ្វើតាមរយៈអង្គភាពកម្មសិទិ្ធបញ្ញាសិង្ហបុរី។  

ដើម្បីទទួលបានការចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា អ្នកដាក់ពាក្យសុំត្រូវមានប្រកាសនីយបត្រតក្កកម្មដែលបានផ្តល់ក្នុងប្រទេស សិង្ហបុរីជាមុនសិន។ ប្រកាសនីយបត្រតក្កកម្មសិង្ហបុរីត្រូវតែមានសុពលភាពការពារក្នុងអំឡុងពេលនៃការដាក់ពាក្យស្នើសុំចុះ បញ្ជីប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា​ ហើយប្រកាសនីយបត្រតក្កកម្មត្រូវមានកាលបរិច្ឆេទសុំចុះបញ្ជីនៅថ្ងៃ ឬក្រោយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៣។[29]   

ពាក្យសុំចុះបញ្ជីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មសិង្ហបុរី ត្រូវធ្វើឡើងនៅនាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្ម នៃក្រសួង ឧស្សាហកម្ម និងសិប្បកម្មដោយភ្ជាប់ជាមួយកម្រៃនៃការដាក់ពាក្យ ច្បាប់ថតចម្លងវិញ្ញាបនបត្រប្រកាសនីយបត្រតក្កកម្មសិង្ហបុរី  ឯកសារចម្លងសេចក្តីពណ៌នាលម្អិតនៃប្រកាសនីយបត្រតក្កកម្ម  ថតចម្លងខ្លឹមសារសង្ខេប  ដោយមានការបញ្ជាក់ថាបានថត ចម្លងត្រឹមត្រូវតាមច្បាប់ដើម  ច្បាប់ដើមលិខិតផ្ទេរសិទិ្ធតំណាងដោយមានបញ្ជាក់ពីមន្ទីសាការីសាធារណៈ ប្រសិនបើអ្នកដាក់ ពាក្យសុំត្រូវតំណាងដោយភ្នាក់ងារ។[30] ទោះបីជា ច្បាប់ថតចម្លងវិញ្ញាបនបត្រប្រកាសនីយបត្រតក្កកម្មសិង្ហបុរីដោយមានការ បញ្ជាក់ថាបានថតចម្លងត្រឹមត្រូវតាមច្បាប់ដើមតម្រូវអោយមានក៏ដោយ ក៏មន្រ្តីកាន់កាប់បញ្ជីនៅតែត្រួតពិនិត្យដោយផ្អែកទៅ លើច្បាប់ប្រកាសនីយបត្រតក្កកម្មរបស់ខ្លួន និងបទបញ្ញាត្តិទូទៅផ្សេងទៀត។  ឯកសារបកប្រែជាភាសាខ្មែរត្រូវផ្តល់ជូនការិយា ល័យប្រកាសនីយបត្រតក្កកម្មក្នុងរយៈពេល ៦ (ប្រាំមួយ) ខែ គិតចាប់ពីកាលបរិច្ឆេទដាក់ពាក្យសុំចុះបញ្ជីទទួលស្គាល់ប្រកាស នីយបត្រតក្កកម្ម។[31] កម្រៃចុះបញ្ជី និងកម្រៃប្រចាំឆ្នាំ សម្រាប់ប្រកាសនីយបត្រតក្កកម្មសិង្ហបុរីនៅកម្ពុជា ត្រូវបង់ក្នុងរយៈពេល ៣ (បី) ខែ គិតចាប់ពីកាលបរិច្ឆេទជូនដំណឹងបង់ប្រាក់។[32]

សិទិ្ធទទួលបានពីការចុះបញ្ជីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មសិង្ហបុរីនៅកម្ពុជា មិនត្រូវអនុវត្តចំពោះសិទិ្ធដែលមាន មុន កាលបរិច្ឆេទសុំចុះបញ្ជីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មសិង្ហបុរីនៅប្រទេសកម្ពុជាឡើយ។ បុគ្គលដែលប្រើប្រាស់តក្កកម្ម ឬ ធ្វើអាជីវកម្មលើតក្កកម្មនោះ មានសិទិ្ធបន្តធ្វើសកម្មភាពនោះដដែល ទោះបីជា ប្រកាសនីយបត្រតក្កកម្មសិង្ហបុរីនោះត្រូវបាន ទទួលចុះបញ្ជីនៅកម្ពុជាក៏ដោយ។[33] សេចក្តីសម្រេចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មពាក់ព័ន្ធនិងការចុះញ្ជីប្រកាសនីយ បត្រតក្កកម្មអាចជាកម្មវត្ថុប្តឹងតវ៉ាទៅតុលាការសមត្ថកិច្ចបាន ក្នុងរយៈពេល ៣ (បី) ខែ ចាប់ពីថ្ងៃចេញសេចក្តីសម្រេច។

 

ការទទួលស្គាល់សុពលភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប 

 

ក្រោមកិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពលភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៧ ដោយប្រធានអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប និងឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រី្ត នៃក្រសួងឧស្សាហកម្ម  និងសិប្បកម្ម បានអនុញ្ញាតអោយម្ចាស់សំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្កកម្មអឺរ៉ុបអាចស្នើសុំទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប និងពង្រីកវិសាលភាពសិទិ្ធរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាបាន។ កិច្ចព្រមព្រៀងស្តីពីការ  ទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុបត្រូវបានអនុម័តយល់ព្រមដោយព្រះរាជក្រមចុះនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៧[34] និងប្រកាសស្តីពីការកំណត់គោលការណ៍ និងនីតិវិធីនៃការទទួលស្គាល់សុពលភាពនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។[35]

ការទទួលស្គាល់សុពលភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជាអាចធ្វើតាមការស្នើសុំ រាល់សំណុំលិខិតស្នើសុំដែលបាន ដាក់នៅអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប ក៏ដូចជាសំណុំលិខិតស្នើសុំដែលបានដាក់នៅក្រោមសន្ធិសញ្ញាកិច្ចសហប្រតិ បត្តិការប្រកាសនីយបត្រតក្កកម្ម។

សំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្កកម្មអឺរ៉ុបត្រូវមានថ្ងៃដាក់ពាក្យនៅថ្ងៃ ឬក្រោយថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ជាថ្ងៃដែលកិច្ច ព្រមព្រៀងទទួលស្គាល់សុពលភាពចូលជាធរមាន។ ប្រកាសនីយបត្រតក្កកម្មលើផលិតផលឳសថមិនបានរាប់បញ្ចូលក្នុងការ ការពារក្រោមច្បាប់ប្រកាសនីយបត្រតក្កកម្មរបស់កម្ពុជាឡើយ ហើយដូចនេះ សំណុំលិខិតស្នើសុំសម្រាប់ផលិតផលឳសថមិន អាចធ្វើការស្នើសុំទទួលស្គាល់សុពលភាពបានទេ។

ជំហានដំបូងក្នុងដំណើរការស្នើសុំទទួលស្គាល់សុពលភាព គឺត្រូវបង់កម្រៃនៃការទទួលស្គាល់សុពលភាពចំនួន ១៨០ (មួយរយ ប៉ែតសិប) អឺរ៉ូ ជាមុន នៅក្នុងរយៈពេល ៦ (ប្រាំមួយ) ខែ បន្ទាប់ពីកាលបរិច្ឆេទនៃការបោះពុម្ភផ្សាយរបាយការណ៍ការស្រាវជ្រាវ ក្នុងព្រឹត្តិបត្រប្រកាសនីយបត្រតក្កកម្មអឺរ៉ុប ឬនៅក្នុងអំឡុងពេលអនុវត្តការងារដែលបានតម្រូវសម្រាប់ចូលទៅក្នុងដំណាក់កាល អឺរ៉ុបនៃសំណុំលិខិតស្នើសុំអន្តរជាតិ។  ការបង់កម្រៃនៃការទទួលស្គាល់សុពលភាពនេះអាចធ្វើឡើងដោយភ្នាក់ងារតំណាងនៅ អង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។ កម្រៃនៃការទទួលស្គាល់សុពលភាពនៅតែអាចអនុញ្ញាតអោយបង់នៅក្នុងរយៈពេល បន្ថែមចំនួន ២ (ពីរ) ខែបន្ទាប់ពីផុតរយៈពេល ៦ (ប្រាំមួយ) ខែដំបូង  ប៉ុន្តែតម្រូវអោយបង់កម្រៃបន្ថែមចំនួន៥០%នៅក្នុង រយៈពេលបន្ថែមនេះ។  

ជំហានបន្ទាប់ សន្មត់ថាកម្រៃនៃការទទួលស្គាល់សុពលភាពត្រូវបានបង់ក្នុងរយៈពេល៣ (បី) ខែ បន្ទាប់ពីកាលបរិច្ឆេទដែល បញ្ជាក់អំពីការផ្តល់ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប ពាក្យស្នើសុំទទួលស្គាល់សុពលភាពត្រូវដាក់ជូនក្រសួងឧស្សាហកម្ម និង សិប្បកម្ម។  

ចំណងជើងត្តកកម្ម ​ខ្លឹមសារសង្ខេប និងសេចក្តីអះអាងត្រូវបកប្រែជាពីភាសាអង់គ្លេសទៅភាសាខ្មែរ ដែលជាភាសាជាតិរបស់ កម្ពុជា។ កម្រៃនៃការបោះពុម្ព និងការផ្តល់វិញ្ញាបនបត្រនិងត្រូវបង់បន្ទាប់ពីប្រកាសនីយបត្រតក្កកម្មត្រូវបានផ្តល់។   

ក្រោយពីការចុះបញ្ជីទទួលស្គាល់សុពលភាពបានជោគជ័យ ម្ចាស់ប្រកាសនីយបត្រតក្កកម្មនិងត្រូវផ្តល់ជូននូវវិញ្ញាបនបត្រចុះ បញ្ជីប្រកាសនីយបត្រតក្កកម្មដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

 

រយៈពេលនៃការការពារ  និងការបង់កម្រៃប្រចាំឆ្នាំ

ប្រកាសនីយបត្រតក្កកម្មមានសុពលភាពរយៈពេល ២០ (ម្ភៃ) ឆ្នាំគិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជី គឺត្រូវបង់កម្រៃប្រចាំឆ្នាំដើម្បី រក្សាសុពលភាពនៃប្រកាសនីយបត្រតក្កកម្មដូចមានខាងក្រោមៈ[36]

ឆ្នាំ

កម្រៃសេវា (ដុល្លាអាមេរិក)

ឆ្នាំ

កម្រៃសេវា (ដុល្លាអាមេរិក)

ឆ្នាំទី ១

-

ឆ្នាំទី ១១

៣៥០

ឆ្នាំទី ២

២០

ឆ្នាំទី ១២

៤០០

ឆ្នាំទី ៣

២០

ឆ្នាំទី ១៣

៤៥០

ឆ្នាំទី ៤

៤០

ឆ្នាំទី ១៤

៥០០

ឆ្នាំទី ៥

១០០

ឆ្នាំទី ១៥

៥៥០

ឆ្នាំទី ៦

១៤០

ឆ្នាំទី ១៦

៦១០

ឆ្នាំទី ៧

១៨០

ឆ្នាំទី ១៧

៦៧០

ឆ្នាំទី ៨

២២០

ឆ្នាំទី ១៨

៧៤០

ឆ្នាំទី ៩

២៦០

ឆ្នាំទី ១៩

៨១០

ឆ្នាំទី ១០

៣០០

ឆ្នាំទី ២០

៨៩០

 

 

ការរួមបញ្ចូលតែមួយនៃតក្កកម្ម ការកែតម្រូវ និង ការបំបែកសំណុំលិខិត

 

ប្រកាសនីយបត្រតក្កកម្មត្រូវតែពាក់ព័ន្ធទៅនឹងតក្កកម្មតែមួយគត់ ឬតក្កកម្មមួយក្រុមដែលទាក់ទងគ្នាបង្កើតបានជាទស្សនៈរួម មួយនៃតក្កកម្មនោះ។[37] សំណុំលិខិតស្នើសុំអាចធ្វើការកែតម្រូវនៅមុនដែលប្រកាសនីយបត្រតក្កកម្មនោះត្រូវបានផ្តល់ ប៉ុន្តែ រាល់ការកែតម្រូវនោះមិនត្រូវបន្ថែមអ្វីអោយលើសពីខ្លឹមសារក្នុងសំណុំលិខិតស្នើសុំដំបូងឡើយ។[38] ស្រដៀងគ្នានេះដែរ សំណុំ លិខិតស្នើសុំក៏អាចធ្វើការបំបែកជាពីរ ឬច្រើនផងដែរ។[39]   ​

សិទិ្ធទទួលបានពីប្រកាសនីយបត្រក្កកម្ម​

 

សិទិ្ធដែលទទួលបានមកពីប្រកាសនីយបត្រតក្កកម្ម គឺជាសិទិ្ធក្នុងរេរាំងបុគ្គលដទៃទៀតមិនអោយធ្វើអាជីវកម្មលើតក្កកម្មដែល បានទទួលប្រកាសនីយបត្រតក្កកម្មនោះ។[40] ការធ្វើអាជីវកម្មលើផលិតផលដែលទទួលបានប្រកាសនីយបត្រតក្កកម្មរួចនោះ មានដូចជាការផលិត ការនាំចូល ការផ្គត់ផ្គង់សម្រាប់ការលក់ ការលក់​ ការស្តុកទុកដើម្បីប្រើប្រាស់ ឬការប្រើប្រាស់។ សំរាប់ ដំណើរការផលិតកម្មមានន័យថាការប្រើប្រាស់ដំណើរការផលិតកម្មនោះ ឬការធ្វើអាជីវកម្មនូវផលិតផលដែលទទួលបានដោយ  ផ្ទាល់ពីមធ្យោបាយនៃដំណើរការផលិតកម្មនោះ។[41] ម្ចាស់ប្រកាសនីយបត្រតក្កកម្មមានសិទិ្ធប្តឹងទៅតុលាការមានសមត្ថកិច្ច  ចំពោះបុគ្គលណាដែលរំលោភលើប្រកាសនីយបត្រតក្កកម្មរបស់ខ្លួន ឬធ្វើសកម្មភាពទាំងឡាយណាដែលអាចនឹងបណ្តាល អោយកើតមានការរំលោភដូចគ្នាកើតឡើង។[42]

 

សិទិ្ធដែលទទួលបានពីប្រកាសនីយបត្រតក្កកម្មមិនអនុវត្តចំពោះ៖[43]

  • សកម្មភាពពាក់ព័ន្ធនឹងសម្ភារៈ ដែលបានដាក់តាំងនៅលើទីផ្សាដោយម្ចាស់ប្រកាសនីយបត្រតក្កកម្ម ឬដោយមានការ យល់ ព្រមពីម្ចាស់ប្រកាសនីយបត្រតក្កកម្ម

  • ការប្រើប្រាស់សម្ភារៈនៅលើយានយន្តគ្រប់​​ប្រភេទដែលចូលចតជាបណ្តោះអាសន្នក្នុងដែនដីនៃប្រទេសកម្ពុជា ឬចូល ចតដោយឧបទ្ទវហេតុ

  • ប្រើប្រាស់ក្នុងគោលបំណងពិសោធន៍

  • ការប្រើប្រាស់តក្កកម្ម ឬក៏ធ្វើការរៀបចំអោយមានប្រសិទិ្ធភាព និងហ្មត់ចត់នូវតក្កកម្មនោះក្នុងការប្រើប្រាស់មុនកាល បរិច្ឆេទអាទិភាព ។

តាមបណ្តឹងរបស់ម្ចាស់ប្រកាសនីយបត្រតក្កកម្ម ឬអ្នកទទួលអាជ្ញាប័ណ្ណក្នុងកាលៈទេសៈជាក់ស្តែងណាមួយ តុលាការមាន សមត្ថកិច្ចអាចចេញសេចក្តីសម្រេចដើម្បីទប់ស្កាត់ការរំលោភ ឬការរំលោភដែលប្រុងនឹងកើតមានឡើងសម្រេចអោយសងការ ខូចខាតនិងផ្តល់នូវដំណោះស្រាយផ្សេងៗដែលមានចែងក្នុងច្បាប់ជាធរមាន។[44] លើសពីនេះទៅទៀត បុគ្គលណាមួយដែល រំលោភដោយចេតនានឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ប្រាំ (៥) ទៅ ម្ភៃ (២០) លានរៀល (ប្រហាក់ប្រហែល 1,250 - 5,000 ដុល្លាអាមេរិក)  និង/ឬ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ទៅ ៥ (ប្រាំ) ឆ្នាំ។[45] ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោស ទ្វេដង។[46] ​  

  

ការធ្វើអាជីវកម្មដោយរដ្ឋាភិបាល និងអាជ្ញាប័ណ្ណបញ្ជា

 

សិទិ្ធដែលទទួលបានពីប្រកាសនីយបត្រតក្កកម្មមិនពេញលេញនោះទេ សិទិ្ធនេះត្រូវបានកម្រិតសំរាប់ការធ្វើអាជីវកម្មដោយរាជ រដ្ឋាភិបាលនិងការចេញអាជ្ញាប័ណ្ណបញ្ជា។ រាជរដ្ឋាភិបាលកម្ពុជាអាចសម្រេចផ្តល់អោយអង្គភាពរដ្ឋ ឬតតិយជនធ្វើអាជីវកម្ម លើតក្កកម្មបាន ទោះបីជាគ្មានការយល់ព្រមពីម្ចាស់ប្រកាសនីយបត្រតក្កកម្មក៏ដោយ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ជា ពិសេសផ្នែកសន្តិសុខជាតិ អាហារូបត្ថម្ភ សុខាភិបាល ឬដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិសំខាន់ៗផ្សេងទៀត។[47] មួយវិញ ទៀត ក្នុងករណីដែលតុលាការមានសមត្ថកិច្ចរកឃើញថា ការប្រើប្រាស់ប្រកាសនីយបត្រតក្កកម្មរបស់ម្ចាស់ប្រកាសនីយបត្រ   តក្កកម្ម ឬអ្នកទទួលអាជ្ញាប័ណ្ណមានលក្ខណៈប្រឆាំងនឹងការប្រកួតប្រជែង ប្រកាសនីយបត្រតក្កកម្មនោះនឹងអាចត្រូវបានដាក់ អោយប្រើប្រាស់ដោយរដ្ឋាភិបាល ឬតតិយជនវិញ។[48] ក្នុងករណីណាក៏ដោយ ម្ចាស់ប្រកាសនីយបត្រតក្កកម្មមានសិទិ្ធទទួល បាននូវសវនាការមួយ និងប្រាក់សំណងសមស្រប។[49]​   

បន្ថែមលើការធ្វើអាជីវកម្មដោយរាជរដ្ឋាភិបាល និងតតិយជនច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមានអត្ថ ប្រយោជន៍ និងគំនូរឧស្សាហកម្ម ក៏អនុញ្ញាតអោយមានការផ្តល់អាជ្ញាប័ណ្ណបញ្ជាផងដែរ។ ក្រោយរយៈពេល៤(បួន) ឆ្នាំគិតចាប់ ពីកាលបរិច្ឆេទសុំចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម  ឬក្រោយរយៈពេល ៣ (បី) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ប្រកាសនីយបត្រ តក្កកម្មដោយយកកាលបរិច្ឆេទណាមួយដែលផុតកំណត់ក្រោយគេ បុគ្គលណាមួយក៏មានសិទិ្ធស្នើសុំទៅរដ្ឋមន្រ្តី សំរាប់អាជ្ញា ប័ណ្ណបញ្ជាបាន។ អាជ្ញាប័ណ្ណបញ្ជានឹងត្រូវផ្តល់ជូនប្រសិនបើអាចបង្ហាញថាប្រកាសនីយបត្រតក្កកម្មដែលបានផ្តល់ជូនមិនត្រូវ បានធ្វើអាជីវកម្ម ឬបានធ្វើអាជីវកម្មមិនពេញលេញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។[50] ក៏ប៉ុន្តែម្ចាស់ប្រកាសនីយបត្រតក្កកម្ម អាចទប់ស្កាត់ការផ្តល់អាជ្ញាប័ណ្ណបញ្ជាបាន ប្រសិនបើអាចស្រាយបំភ្លឺនូវកាលៈទេសៈជាក់ស្តែងណាមួយដើម្បីបញ្ជាក់ជាភស្តុ តាង។[51] ម្ចាស់ប្រកាសនីយបត្រតក្កកម្មនិងត្រូវផ្តល់ជូននូវប្រាក់សំណងលើអាជ្ញាប័ណ្ណបញ្ជាជាមួយ​រាជរដ្ឋាភិបាលនិងតតិយ ជន ។[52]

 

មោឃភាព

 

បុគ្គលដែលមានការពាក់ព័ន្ធអាចស្នើសុំអោយទុកជាមោឃៈនូវប្រកាសនីយបត្រតក្កកម្មបាន។[53] ការស្នើសុំមោឃភាពនឹងត្រូវ បានផ្តល់ប្រសិនបើអាចបង្ហាញថាប្រកាសនីយបត្រតក្កកម្មនោះមិនត្រឹមត្រូវ មិនមានភាពថ្មី មិនមានជំហានរកឃើញថ្មី មិន អាចអនុវត្តបានក្នុងវិស័យឧស្សាហកម្ម ឬក៏ការធ្វើអាជីវកម្មនោះផ្ទុយពីសណ្តាប់ធ្នាប់សាធារណៈ សីសធម៌ ឬត្រូវបានហាម ឃាត់ដោយច្បាប់។[54] លើសពីនេះទៀតហេតុផលសំរាប់មោឃភាពប្រកាសនីយបត្រតក្កកម្មរួមបញ្ចូលទាំងភាពមិនពេញលេញ នៃសេចក្តីអធិប្បាយ  ភាពមិនត្រឹមត្រូវអំពីសេចក្តីអះអាង ឬភាពមិនគ្រប់គ្រាន់នូវគំនូសបង្ហាញ។

 

[1] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា៣

[2] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម​  មាត្រា៤

[3] ពូជរុក្ខជាតិត្រូវបានការពារក្រោមច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ (ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៥)

[4] ប្រកាសស្តីពី នីតិវិធីផ្តល់ប្រកាសនីយបត្រតក្កកម្ម និងវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍  មាត្រា៤៤

[5] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៦​

[6] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៦

[7] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៧

[8] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៨

[9] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៩

[10] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៦៩

[11] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៧៣

[12] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៧៥

[13] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៧៦

[14] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១០ និង ១១

[15] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  ១២

[16] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១៤

[17] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១៥

[18] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ២៧

[19] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១៦

[20] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១៨

[21] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ២៨

[22] ប្រកាសស្តីពីនីតិវិធីផ្តល់ប្រកាសនីយបត្រតក្កកម្ម និងវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍  មាត្រា ២០ (៥)

[23] ប្រកាសស្តីពីនីតិវិធីផ្តល់ប្រកាសនីយបត្រតក្កកម្ម និងវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍  មាត្រា ២០ (៦)

[24] ប្រកាសស្តីពីនីតិវិធីផ្តល់ប្រកាសនីយបត្រតក្កកម្ម និងវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍  មាត្រា ១១

[25] ប្រកាសស្តីពីនីតិវិធីផ្តល់ប្រកាសនីយបត្រតក្កកម្ម និងវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍  មាត្រា ៣៣ (១)

[26] ប្រកាសស្តីពីនីតិវិធីផ្តល់ប្រកាសនីយបត្រតក្កកម្ម និងវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍  មាត្រា ៦ (៣)

[27] ប្រកាសស្តីពីការពន្លឿនផ្តល់ប្រកាសនីយបត្រតក្កកម្មស្ថិតក្រោមកិច្ចសហប្រតិបត្តិការសម្របសម្រួល  មាត្រា ៥

[28] អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអំពីកម្មសិទិ្ធឧស្សាហកម្ម  មាត្រា១០

[29] ប្រកាសស្តីពីការចុះបញ្ជីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មសិង្ហបុរីនៅកម្ពុជា មាត្រា ៥

[30] ប្រកាសស្តីពីការចុះបញ្ជីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មសិង្ហបុរីនៅកម្ពុជា មាត្រា ៤

[31] ប្រកាសស្តីពីការចុះបញ្ជីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មសិង្ហបុរីនៅកម្ពុជា មាត្រា ៤

[32] ប្រកាសស្តីពីការចុះបញ្ជីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មសិង្ហបុរីនៅកម្ពុជា មាត្រា ១០ (៣)

[33] ប្រកាសស្តីពីការចុះបញ្ជីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មសិង្ហបុរីនៅកម្ពុជា មាត្រា ១១  

[34] ព្រះរាជក្រមលេខ នស/រកម/១១១៧/០១៧ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប

[35] ប្រកាសលេខ ២៨២ MIH/២០១៧  ស្តីពីការកំណត់គោលការណ៍ និងនីតិវិធីនៃការទទួលស្គាល់សុពលភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជា

[36] ប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥

[37] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ២៣

[38] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ២៤

[39] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ២៥

[40] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ៤១

[41] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ៤២

[42] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ៤៣

[43] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ៤៤

[44] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១២៦

[45] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១៣៣

[46] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១៣៣

[47] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៤៧

[48] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៤៧

[49] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៤៧

[50] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៥៦

[51] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៥៦

[52] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៥៧

[53] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៦៥

[54] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៦៦

bottom of page