
អំពីយើង
Abacus IP ផ្តល់សេវាជូនលោកអ្នកជាមួយនឹងជំនាញច្បាស់លាស់អំពីកម្មសិទិ្ធបញ្ញាកម្ពុជា និងស្របតាមវិជ្ជាជីវៈ
Abacus IP គឺជាភ្នាក់ងារបម្រើសេវាកម្មសិទិ្ធបញ្ញានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងមានក្រុមការងារអន្ដរជាតិដែលរង់ចាំបម្រើសេវាជូនអតិថិជនជាតិ និងអន្តរជាតិអំពីទិដ្ឋភាពច្បាប់កម្មសិទិ្ធបញ្ញានៅកម្ពុជា។ ជាមួយនឹងបទពិសោធន៍ជាងមួយទសវត្សរ៍ ក្រុមការងារយើងខ្ញុំជួយអ្នកបង្កើតថ្មី និងម្ចាស់អាជីវកម្មក្នុងការទទួលបាននូវការការពារកម្មសិទ្ធបញ្ញាសំខាន់ៗរបស់គេ។
ភ្នាក់ងារកម្មសិទិ្ធបញ្ញា Abacus IP មានបទពិសោធន៍ជាច្រើឆ្នាំលើការងារចុះបញ្ជីកម្មសិទិ្ធបញ្ញា ព្រមទាំងការអនុវត្តសិទិ្ធលើម៉ាក ប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម សិទិ្ធអ្នកនិពន្ធ និងទម្រង់កម្មសិទិ្ធបញ្ញាផ្សេងៗទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។
យើងមានមោទនភាពក្នុងការធ្វើបច្ចុប្បន្នភាពអំពីច្បាប់និងការអនុវត្តនានា ព្រមទាំងមានការឆ្លើយតបរហ័ស និងយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើងខ្ញុំ។


ផែង ធា
ដៃគូ
ផែង ធា គឺជាដៃគូក្រុមហ៊ុន Abacus IP ហើយក្នុងអាជីពជាអ្នកជំនាញកម្មសិទិ្ធបញ្ញា លោកផែង ត្រូវបានទទួលស្គាល់ជាភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក ដោយនាយកដ្ឋានកម្មសិទិ្ធបញ្ញានៃក្រសួងពាណិជ្ជកម្មកម្ពុជា និងបានទទួលស្គាល់ពីអង្គការកម្មសិទិ្ធបញ្ញាពិភពលោក។
មុនការចាប់ផ្តើមបង្កើតក្រុមហ៊ុន Abacus IP លោក ផែង ធ្លាប់បានដឹកនាំការងារចុះបញ្ជីកម្មសិទិ្ធបញ្ញានៅក្នុងការិយាល័យមេធាវីដែលឈានមុខគេមួយកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។ ការអនុវត្តរបស់គាត់គឺទាក់ទង នឹងការចុះបញ្ជី និងថែរក្សាម៉ាក ប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម សិទិ្ធអ្នកនិពន្ធ និងបែបបទកម្មសិទិ្ធបញ្ញាផ្សេងៗទៀតនៅក្នុងនាមម្ចាស់អាជីវកម្ម និងតក្កករជុំវិញពិភពលោក។
លោកផែង ត្រូវបានជ្រើសរើសជាប្រធានក្រុមប្រឹក្សា សមាគមកម្មសិទិ្ធបញ្ញាកម្ពុជានៅខែសីហា ឆ្នាំ២០១៩។
លោកផែង បានបញ្ចប់មហាវិទ្យាល័យផ្នែកច្បាប់នៅសកលវិទ្យាល័យបញ្ញាសាស្ត្រាកម្ពុជា។ បន្ថែមលើនេះ គាត់ក៏បានទទួលវិញ្ញាបនបត្រឯកទេសផ្នែកកម្មសិទិ្ធ
បញ្ញាពីអង្គការកម្មសិទិ្ធបញ្ញាពិភពលោក និងសកលវិទ្យាល័យនៃប្រទេសអាហ្រ្វិកខាងត្រូង។
សមាជិកភាពនៃជំនាញវិជ្ជាជីវៈ
-
សមាគមកម្មសិទិ្ធបញ្ញាកម្ពុជា ប្រធានក្រុមប្រឹក្សា
-
សមាគមកម្មសិទិ្ធបញ្ញាអាស៊ាន សមាជិកក្រុមប្រឹក្សា
-
សមាគមម៉ាកអន្តរជាតិ សមាជិកគណៈកម្មាធិការច្បាប់ និងបទបញ្ញត្តិ
-
ជំនួយកម្មសិទិ្ធបញ្ញាតំបន់អាស៊ីអាគ្នេយ៍ សម្រាប់សហគ្រាសធុនតូចនិងមធ្យម សមាជិកនៃក្រុមជំនាញ
-
សមាគមគណៈមេធាវីប្រកាសនីយបត្រតក្កកម្ម អាស៊ី សមាជិក
David Haskel
ដៃគូ
David Haskel គឺជាដៃគូក្រុមហ៊ុន Abacus IP ។ ជាសមាជិកនៃគណៈមេធាវីនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា លោក David អនុវត្តយ៉ាងច្រើនក្នុងវិស័យកម្មសិទិ្ធបញ្ញានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
មុនការចាប់ផ្តើមបង្កើតក្រុមហ៊ុន Abacus IP លោក David ធ្លាប់ធ្វើជាដៃគូគ្រប់គ្រងក្នុងការិយាល័យមេធាវីដែលឈានមុខគេមួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយតំណាងអោយអតិថិជនជាច្រើនក្នុងវិស័យពាណិជ្ជកម្ម និងកម្មសិទិ្ធបញ្ញា។ បន្ថែមលើនេះ គាត់ក៏មានបទពិសោធន៍ផ្នែកច្បាប់ផ្សែងទៀតជាមួយក្រុមហ៊ុនច្បាប់នៅ Silicon Valley សាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) និង ប៊ែរលីន (Berlin)។ មុនពេលចូលធ្វើការក្នុង វិស័យច្បាប់ David ធ្លាប់ធ្វើជាសហការីស្រាវជ្រាវអោយស្ថាប័នអព្យាក្រឹតមួយនៅសាន់ហ្វ្រាន់ស៊ីស្កូ។
David ទទួលបានសញ្ញាបត្រអុនបណ្ឌិតពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ប៊ើឃេលី លើជំនាញច្បាប់ និងបច្ចេកវិទ្យា ក៏ដូចជាបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនយោបាយពី ស្ថាប័នតែមួយ។ ដោយបានសិក្សានៅសាកលវិទ្យា ល័យ Sciences Po ក្នុងទីក្រុងប៉ារីស និងសាកលវិទ្យាល័យ Tsinghua នៅទីក្រុងប៉េកាំង David និយាយភាសាអង់គ្លេស បារាំង អាល្លឺម៉ង់ និងភាសាចិន។
សមាជិកភាពនៃជំនាញវិជ្ជាជីវៈ
-
សមាគមម៉ាកអន្តរជាតិ សមាជិកគណៈកម្មាធិការ យីហោ និងការបង្កើតថ្មី
-
គណៈមេធាវីក្នុងរដ្ឋកាលីហ្វ័រញ៉ា
-
ទីប្រឹក្សាការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា នាយក


ចាំង ស្រីពៅ
មេធាវី
លោកស្រី ចាំង ស្រីពៅ គឺជាមេធាវីអោយភ្នាក់ងារកម្មសិទ្ធិបញ្ញា Abacus IP និងជាដៃគូគ្រប់គ្រងនៃការិយាល័យមេធាវី ស៊ី អេស ភី និងសហការី។ ជាមេធាវីម្នាក់ដែលទទួលស្គាល់ដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្រីពៅ មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងដោះស្រាយវិវាទជាច្រើនករណីលើវិស័យកម្មសិទិ្ធបញ្ញា ពាណិជ្ជកម្ម និងសាជីវកម្ម។ មុនពេលចូលរួមជាមួយក្រុមហ៊ុន Abacus IP និងបង្កើតការិយាល័យមេធាវី ស៊ី អេស ភី និងសហការី លោកស្រីធ្លាប់បម្រើការអោយការិយាល័យច្បាប់ដែលឈានមុខគេជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្លាប់បម្រើការជាមេធាវីពិគ្រោះយោបល់អោយក្រុមហ៊ុនឯកជនមួយចំនួនផងដែរ។
ស្រីពៅ ទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកច្បាប់សកម្មភាពសហគ្រាស និងបរិញ្ញាបត្រនីតិឯកជន ពីសាកលវិទ្យាល័យ Lumiere លីយ៉ុង 2 (ប្រទេសបារាំង) ព្រមទាំងសញ្ញាប័ត្រអនុបណ្ឌិត និងបរិញ្ញាបត្រផ្នែកច្បាប់ឯកជនពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅកម្ពុជា។ លើសពីនេះ ស្រីពៅក៏ទទួលបានវិញ្ញាបនបត្រទទួលស្គាល់មេធាវីពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ស្រីពៅនិយាយភាសាខ្មែរ អង់គ្លេស និងបារាំង។
Tom Pearson
ទីប្រឹក្សា
Tom Pearson គឺជាទីប្រឹក្សាអោយ Abacus IP
បច្ចុប្បន្ននេះ លោកបម្រើការជានាយកកម្មវិធីអន្តរជាតិចំនួន២ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គឺថ្នាក់និតិធុរកិច្ចអន្តរជាតិ និងថ្នាក់និតិសាធារណៈ និងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលជាកម្មវិធីរួមគ្នារវាងសាកលវិទ្យាល័យ Libre de Bruxelles (ULB) និងសាកលវិទ្យាល័យទីក្រុងប៉ារីស ៨។ គាត់បង្រៀននៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ ២០១២ ជាមួយនឹងមុខវិជ្ជាអាជ្ញាកណ្តាលអន្តរជាតិ និតិពាណិជ្ជកម្មកម្ពុជា និងនិតិការងារអន្តរជាតិ។ លោកក៏បានចូលរួម និងរៀបចំសន្និសិទផ្សេងៗស្តីពីច្បាប់កម្មសិទ្ធិបញ្ញា នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
មុនពេលចូលបម្រីការងារពេញម៉ោង នៅក្នុងសាកលវិទ្យាល័យ លោក Tom ធ្លាប់ធ្វើជាដៃគូ និងប្រធានក្រុមអនុវត្តន៍ការងារអាជីវកម្ម និងពាណិជ្ជកម្ម ដែលទាក់ទងនឹងកិច្ចសន្យាពាណិជ្ជកម្ម ទីផ្សារ និងច្បាប់ពាណិជ្ជកម្មទូទៅ ក្នុងការិយាល័យមេធាវីមួយក្នុងនៅរាជធានីភ្នំពេញអស់រយៈជាងបីឆ្នាំកន្លះ។ មុនពេលផ្លាស់មកប្រទេសកម្ពុជា គាត់ក៏បានបំរើការងារផ្នែកច្បាប់ទូទៅ នៅក្នុងស្រុកកំណើតរបស់គាត់ ទីក្រុង Birmingham នៃរដ្ឋ Alabama និងដោះស្រាយករណីពាណិជ្ជកម្មខ្នាតតូច ច្បាប់គ្រួសារ និងករណីព្រហ្មទណ្ឌទៀតផង។
លោកបានទទួលបរិញ្ញាបត្រផ្នែកនយោបាយសេដ្ឋកិច្ចពីមហាវិទ្យាល័យ Hillsdale និងអនុបណ្ឌិតពីសាកលវិទ្យាល័យ George Mason លើលើជំនាញផ្នែកច្បាប់ នឹងសេដ្ឋកិច្ច។ មុនពេលក្លាយជាមេធាវី លោកគឺជាអ្នកស្រាវជ្រាវគោលនយោបាយបច្ចេកវិទ្យា និង ទូរគមនាគមន៍ អោយអង្គការគោលនយោបាយសាធារណៈ នៅក្នុងទីក្រុង Washington, DC. ដោយផ្តោតទៅលើការគ្រប់ គ្រងអិនធើណេត និងសេរីភាពនៃការបញ្ចេញមតិតាមរយៈប្រព័ន្ធទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងបញ្ហាកម្មសិទ្ធិបញ្ញា។